IMG_0937

សម រង្ស៊ីៈ នៅពេលខ្ញុំឡើង​ជានាយករដ្ឋមន្ត្រី ខ្ញុំនឹងការពារគ្រួសារ​ប្រជារាស្ត្រខ្មែរ

May 22, 2013 Comments Off Taing Vanthy

  សម រង្ស៊ីៈ នៅពេលខ្ញុំឡើង​ជានាយករដ្ឋមន្ត្រី ខ្ញុំនឹងការពារគ្រួសារ​ប្រជារាស្ត្រខ្មែរ នៅលើទំព័របណ្តាញសង្គម (Facebook)​ ផ្លូវការរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិដែលបានផ្សព្វផ្សាយ​កាលពីព្រឹកថ្ងៃទី២២ ខែឧសភានេះ បានឲ្យដឹងថា លោក ហ៊ុន សែន កំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជា​ប្រទេសសម្រាប់លក់ ។ ក្រុមហ៊ុនបរទេសកំពុងមករឹបអូសយកដីធ្លី យកត្រី ព្រៃព្រឹក្សា និងបំផ្លិចបំផ្លាញផ្ទះ​សំបែងប្រជារាស្ត្រខ្មែរ។ ទន្ទឹមគ្នានេះដែរ លោក សម រង្ស៊ី បានបញ្ជាក់ថា នៅពេលលោកឡើងជានាយករដ្ឋមន្ត្រី លោកនឹងការពារគ្រួសារប្រជារាស្ត្រខ្មែរ មិនការពារក្រុមហ៊ុនបរទេសឡើយ។ ទាក់ទិននិងបញ្ហានេះដែរ កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែឧសភានេះ ប្រតិភូរបស់​គណបក្សសង្រ្គោះជាតិ​ដឹកនាំដោយលោក សុន ឆ័យ អ្នកតំណាងរាស្រ្ត​បានចុះទៅពិនិត្យស្ថានភាពដីព្រៃសម្បទាន​ដែលរដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា បានផ្តល់ឲ្យក្រុមហ៊ុនវៀតណាម ក្នុងខេត្តរតនគិរី ដែលដីព្រៃប្រមាណជាង ២ម៉ឺនហិចតាត្រូវរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនវៀតណាម​សំរាប់រយៈពេល៩៩ឆ្នាំ ហើយនៅពេលនេះព្រៃស្រោងត្រូវបានគេកាប់ និងដុតបំផ្លាញ និងស្ថិតក្រោមការគ្រប់គ្រង​ទាំងស្រុងរបស់វៀតណាមដែលវាហាក់បី​ដូចជាយើងបានបាត់បង់នូវទឹកដីនេះទាំងស្រុង ៕


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
481607_666476570036312_1126348719_n

ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ផុលផុសគាំទ្រ​គណបក្ស​សង្រ្គោះជាតិ

May 22, 2013 Comments Off Taing Vanthy

នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ គណបក្ស​សង្រ្គោះជាតិខេត្តបាត់ដំបង បានរៀបចំវេទិកា​សាធារណៈនៅឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបងដែលមាន​ប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០០នាក់ ។ ថ្នាក់ដឹកនាំសំខាន់ៗ​គណបក្សដែលបានអញ្ជើញ​ចូលរួមក្នុងវេទិកា មានលោក កឹម សុខា ប្រធានស្ដីទី​គណបក្សសង្រ្គោះជាតិ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោអតីតលេខាផ្ទាល់​ព្រះមហាវីរក្សត្រនរោត្តម សីហនុ និងលោក ស្រី មូរ សុខហួរ ប្រធានក្រុមការងារខេត្ត ។ ការក្រោកឡើងរបស់ប្រជាពលរដ្ឋ​នៅខេត្តបាត់ដំបង ដ៏ច្រើនផុលផុស គាំទ្រគណបក្ស​សង្រ្គោះជាតិបែបនេះ ត្រូវបានលោក កឹម សុខា សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថា បញ្ហាជីវភាពលំបាកតោក​យ៉ាករបស់ប្រជារាស្រ្តម្ចាស់ឆ្នោត នឹងត្រូវបានដោះស្រាយ និងទទួលខុសត្រូវខ្ពស់ នៅពេលដែលរដ្ឋាភិបាលថ្មី​ដឹកនាំដោយគណបក្ស​សង្រ្គោះជាតិប្រសូត្រឡើង​ក្រោយការបោះឆ្នោតខាងមុខនេះ ៕


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
DSC_0147

វិនាសកម្មព្រៃឈើ​ក្រោមគោលការណ៍​សម្បទានឲ្យទៅ​ក្រុមហ៊ុនវៀតណាម

May 22, 2013 Comments Off Taing Vanthy

កាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែឧសភានេះ ប្រតិភូរបស់​គណបក្សសង្រ្គោះជាតិ​ដឹកនាំដោយលោក សុន ឆ័យ អ្នកតំណាងរាស្រ្ត​បានចុះទៅពិនិត្យស្ថានភាពដីព្រៃសម្បទាន​ដែលរដ្ឋាភិបាល​គណបក្ស ប្រជាជនកម្ពុជា បានផ្តល់ឲ្យក្រុមហ៊ុនវៀតណាម ក្នុងខេត្តរតនគិរី ។ លោក សុន ឆ័យ បានឲ្យដឹងថា ដីព្រៃប្រមាណជាង២ម៉ឺនហិចតាត្រូវរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនវៀតណាមសំរាប់រយៈពេល៩៩ឆ្នាំ ។ លោកបន្ថែមថា នៅពេលដែលលោកបានឃើញស្ថានភាព​ជាក់ស្តែងគឺមានការឈឺចាប់ណាស់​ដែលព្រៃស្រោងត្រូវបានគេកាប់ និងដុតបំផ្លាញ និងស្ថិតក្រោមការគ្រប់គ្រង​ទាំងស្រុងរបស់វៀតណាមដែលវាហាក់បី​ដូចជាយើងបានបាត់បង់នូវទឹកដីនេះទាំងស្រុង ៕


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
OLYMPUS DIGITAL CAMERA

ពិធីសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ​ខេត្តស្វាយរៀង

May 22, 2013 Comments Off Taing Vanthy

ថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះជាតិរួមមាន លោក អេង ឆៃអ៊ាង សមាជិក​ព្រឹទ្ឋសភា លោក ចាន់​ ចេង សមាជិករដ្ឋសភា លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារ និងលោក គង់ សុភា អនុប្រធានក្រុមការងារ​ខេត្តស្វាយរៀង បានចុះជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋ ពេលព្រឹកនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត និងពេលរសៀល​នៅក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមានប្រជាពលរដ្ឋរាប់រយនាក់​ចូលរួមកាលពីថ្ងៃទី២១ខែឧសភានេះ។ ​ការចុះជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ​នូវគោលនយោបាយគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យប្រជាពលរដ្ឋយល់ច្បាស់ និងម្យ៉ាងទៀតពន្យល់ឲ្យអ្នកម្ចាស់ឆ្នោត​ឈប់ចាញ់បោកគណបក្ស​កាន់អំណាចបន្តទៀត ដែលនាំឲ្យប្រទេសជាតិរបស់យើងរងគ្រោះបាត់បង់ទឹកដី និងប្រជាពលរដ្ឋធ្លាក់ខ្លួនកាន់តែក្រទៅៗ ៕


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
946518_666029450081024_1200959371_n

អ្នកអង្គម្ចាស់ធម្មិកោៈ រដ្ឋាភិបាលសង្រ្គោះ​ជាតិនឹងដឹកនាំប្រទេស​ឆ្ពោះទៅរកសង្គមរាស្រ្តនិយម

May 21, 2013 Comments Off Taing Vanthy

នៅថ្ងៃទី២១ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​ខេត្តពោធិ៍សាត់បានរៀបចំ​វេទិកាសាធារណៈពេលព្រឹក​នៅឃុំអន្លង់វិល ស្រុកកណ្ដៀង និងពេលរសៀលនៅឃុំត្រពាំងជង ស្រុកបាកាន ដោយមានប្រជាពលរដ្ឋ​ចូលរួមប្រមាណជិតមួយពាន់នាក់។ វេទិកានេះត្រូវបានអញ្ជើញ​ចូលរួមដោយលោក កឹម សុខា ប្រធានស្ដីទីគណបក្ស​សង្រ្គោះជាតិ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ​នរោត្តម សីហនុ លោក ងឹម ញ៉េង ប្រធានក្រុមការងារខេត្ត រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។ ថ្លែងក្នុងវេទិកានេះ លោក កឹម សុខា បានពន្យល់នូវគោលនយោបាយ​គណបក្សសង្រ្គោះជាតិដែលផ្តោតធ្ងន់លើការ​ដោះសា្រយបញ្ហាជីវភាពប្រជាពលរដ្ឋជាអាទិភាព។ ជាមួយគ្នានេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោបានមានបន្ទូលថា រដ្ឋាភិបាលថ្មីដឹកនាំដោយ​គណបក្សសង្រ្គោះជាតិ នឹងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដូចរបបសង្គមរាស្រ្តនិយម​ដែលប្រជាពលរដ្ឋ​មានជីវភាពរីកចម្រើនសម្បូររុងរឿង។


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
IMG_2283

អ្នកអង្គម្ចាស់ធម្មិកោ : លោក ហ៊ុន សែន កំពុងប្រើភាសាអ្នកចាញ់

May 21, 2013 Comments Off Taing Vanthy

ថ្លែងក្នុងមហាបាតុកម្ម​លើកទីពីររបស់​គណបក្ស​សង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី២១ ខែឧសភានេះ នៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែប្រើប្រាស់សុន្ទរកថា​របស់ខ្លួនផ្តោតលើសង្រ្គាម ពេលចាញ់ឆ្នោតឈប់ធ្វើបុណ្យ និងប្រើពាក្យបំបែកបំបាក់អ្នកប្រជាធិបតេយ្យ នោះគឺជាភាសារបស់អ្នកដែលនឹងចាញ់ឆ្នោត ព្រោះអស់ពាក្យនិយាយ។ អ្នកអង្គម្ចាស់បានបន្ថែមថា ប្រសិនបើ គ.ជ.ប ឯករាជ្យ និងរៀបចំបញ្ជីឈ្មោះបោះឆ្នោត​ឡើងវិញឲ្យបានត្រឹមត្រូវ នោះគណបក្សប្រជាជនកម្ពុជានឹងចាញ់ឆ្នោតតាមការគ្រោងទុក ៕


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
922885_561561100554169_979186420_n

ញត្តិ ស្តីពី សុឆន្ទៈមហាជន ដាក់ជូន​​សហគមន៍អឺរ៉ុប និងអ្នករាយការណ៍​​ពិសេស​របស់​​អង្គការសហប្រជាជាតិ

May 20, 2013 Comments Off Khean Vises


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
577719_561540727222873_914280394_n

ម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ទីលានប្រជាធិបតេយ្យ

May 20, 2013 Comments Off Khean Vises

រហូតដល់ម៉ោង៨ព្រឹកនេះ គេឃើញមានប្រជាពលរដ្ឋរាប់ពាន់នាក់​បានមកប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យជិតវត្តភ្នំ ដើម្បីចូលរួមក្នុងមហាបាតុកម្មអហិង្សា​មួយដែលរៀបចំឡើង​ដោយគណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការកែទម្រង់ គ.ជ.ប. ។ ក្រុមបាតុកររាប់ពាន់នាក់ ដោយរួមមានទាំងវត្តមានថ្នាក់ដឹកនាំកំពូលគណបក្សសង្រ្គោះជាតិផងនោះ បានត្រៀមដង្ហែក្បួនសំដៅឆ្ពោះទៅ ការិយាល័យសគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដើម្បីដាក់ញត្តិទាមទារឲ្យការបោះឆ្នោតនាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
541444_191868360966388_825321144_n

គណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង​​ប្រកាស​​សុពលភាពថ្នាក់ដឹកនាំខេត្ត

May 19, 2013 Comments Off Khean Vises

នៅព្រឹកថ្ងៃទី១៨ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តស្វាយរៀងបានរៀបចំពិធីប្រកាសសុពលភាព​​ថ្នាក់ដឹកនាំខេត្ត នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ​​ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក យឹម សុវណ្ណ ប្រធានគណ:កម្មាធិការប្រតិបត្តិ លោក យ៉ែម បុញ្ញឬទ្ធិ អគ្គនាយករដ្ឋបាលនិង លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី។ បន្ទាប់ពីប្រកាសផ្លូវកាេក្នុងការតែងតាំងលោក រៀល ខេមរិន្រ្ទ ជាប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង និងលោក គង់ សុភា ជាអនុប្រធានរួចមក លោក រៀល ខេមរិន្រ្ទ បានប្តេជ្ញាចិត្តថាលោកនឹងខិតខំធ្វើការបំរើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព ព្រោះគណបក្សសង្រ្គោះជាតិបង្កើតឡើងដើម្បីសង្រ្គោះប្រទេសជាតិ និងប្រជាពលរដ្ឋ ៕


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
971761_560861303957482_1038624961_n

ប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួមវេទិកា​​គណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម

May 19, 2013 Comments Off Khean Vises

នៅព្រឹកថ្ងៃទី១៨ខែឧសភានេះ គណបក្សសង្រ្គោះជាតិ​​ខេត្តកំពង់ចាម បានរៀបចំវេទិកាសាធារណៈនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដែលវេទិកានេះមានប្រជាពលរដ្ឋប្រមាណ៣០០០នាក់ចូលរួម។ វេទិកានេះត្រូវបានអញ្ជើញចូលរួមដោយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក គួយ ប៊ុនរឿន លោកស្រី មូរ សុខហួរ រួមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាមមួយចំនួនផ្សេងទៀត។ បន្ទាប់ពីពន្យល់នូវគោលនយោបាយទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិនឹងទទួលបានជ័យជំនះជាក់ជាពុំខាននៅថ្ងៃបោះឆ្នោតខាងមុខ ព្រោះថាប្រជាពលរដ្ឋនៅតាមភូមិឃុំ បាននិងកំពុងងាកមកគាំទ្រនូវគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិដ៏ច្រើនផុលផុស ជាក់ស្តែងដូចការចូលរួមរបស់ប្រជាពលរដ្ឋនៅឃុំជប់នេះស្រាប់។ IF YOU SUPPORT, PLEASE LIKE & SHARE LIKE PAGE Cambodia National Rescue Party: https://www.facebook.com/CNRParty LIKE PAGE Sam Rainsy : https://www.facebook.com/rainsy.sam.5 LIKE PAGE Kem Sokha : https://www.facebook.com/pages/Kem-Sokha/142178602466114    


The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.
Get Involved

Continue Reading
Page 1 of 1512345...10...Last »